ទូរវេទសំឡេង
នៅពេលធ្វើការជាមួយទូរវេទសំឡេង
នៅក្នុងដំណាក់កាលដំបូងៗ
មនុស្សត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧបករណ៍បង្កើតសំឡេង
ដែលកែច្នៃសំឡេងនោះឲ្យទៅជាចំណែកតូចមួយ។
ការទះដៃ គឺជាទម្រង់មួយក្នុងចំណោមទម្រង់សាមញ្ញបំផុតនៃទូរវេទសំឡេងដែលត្រូវការតែរាងកាយរបស់មនុស្សប៉ុណ្ណោះ។
បចេ្ចកទេសដទៃទៀតនៃទូរវេទសំឡេង
ត្រូវការការគ្រប់គ្រងលើរលកជួនគ្នានៃសំឡេងដែលបង្កើតឡើងដោយចលនាវិលក្នុងមួយនាទីនៃម៉ូទ័រមួយ។
រលកសំឡេងជួននៃម៉ូទ័រមួយ
គឺងាយស្រួលនឹងស្ដាប់ឭ
និងប្រែប្រួលតាមរយៈការប្រើសម្ពាធដ៏តិចតួចទៅលើវ៉ានរបស់វា។
ឧករណ៍តន្រ្ដីដូចជា
ហ្គឺតា ព្យាណូ
ឬ ស្គរ អាចត្រូវបានប្រើប្រាស់សម្រាប់ទូរវេទតាមរយៈ
ការគ្រប់គ្រងលើសំឡេងរបស់ឧបករណ៍តន្រ្ដីនោះនៅពេលអ្នកលេងវាដោយប្រើដៃ
ឬ មាត់របស់អ្នកដើម្បីផ្លុំឧបករណ៍នោះ។
រលកសំឡេងនៃតន្រ្ដីមិនចាំបាច់មានសំឡេងជួនឥដាច់នោះទេ
វាត្រូវបង្កើតត្រឹមតែសំឡេងប៉ុណ្ណោះ។
ជាមួយនឹងការបន្ថែមទូរវេទ
តន្រ្ដីរ៉ុក និងរ៉ូលដែលលេងផ្ទាល់
និងការសម្ដែងតន្រ្ដីមហោរីផ្ទាល់នឹងដំណើរការទៅតាមទិដ្ឋភាពខុសៗគ្នាជាមួយនឹងគំនិតទាំងឡាយដែលវិញធ្លង់បញ្ចូលគ្នានៅក្នុងតន្រ្ដី។
ដើម្បីបង្កើតជាសំឡេង
អ្នកត្រូវចាប់ផ្ដើមដោយការបំបែកពាក្យមួយទៅជាព្បាង្គតូចៗនៅក្នុងសតិដែលដឹងរបស់អ្នក
ហើយបន្ទាប់មកផ្គូផ្គងព្យាង្គមួយៗនៃពាក្យជាមួយនឹងរលកសំឡេងមួយ។
បន្ទាប់មក
អ្នករុញព្យាង្គនៃពាក្យចេញពីក្នុងសតិដែលដឹងរបស់អ្នកចូលទៅក្នុងរលកសំឡេង
ក្នុងនោះព្យាង្គមួយនៃពាក្យស្មើនឹងរលកសំឡេងមួយ។
ការផ្គូផ្គងព្យាង្គទាំងឡាយនៃពាក្យជាមួយនឹងរលកសំឡេងនេះហៅថា
ការធ្វើឲ្យកើតឡើងព្រមគ្នា។
ប្រសិនបើអ្នករុញព្យាង្គនៃពាក្យទៅក្នុងរលកសំឡេងនៃតន្រ្ដីមិនបានកើតឡើងព្រមគ្នាទាំងស្រុងនោះទេ
នោះពាក្យដែលបានបញ្ជូននឹងមិនត្រូវបានទទួលយ៉ាងច្បាស់ទេជាមួយនឹងសំឡេងដែលបានប្រើប្រាស់នោះ។
ជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់តែបន្តិចទៅលើការធ្វើឲ្យកើតឡើងព្រមគ្នានៃព្យាង្គរបស់ពាក្យជាមួយនឹងរលកសំឡេង
ភាពមិនស្របគ្នាទាំងនេះ
ឬ ភាពស្រពេចស្រពិល
នៃទូរវេទសំឡេងនឹងច្បាស់ឡើង។
ការធ្វើឲ្យកើតឡើងព្រមគ្នានៃពាក្យ
ដែលប្រើប្រាស់នៅ
ក្នុងសៀវភៅនេះ
គឺសំដៅលើការកំណត់ពេលវេលានៃការតភ្ជាប់ព្យាង្គនៃពាក្យទៅនឹងរលក
សំឡេង។
ដូច្នេះ
នៅពេលមនុស្សម្នាក់ចាប់ផ្តើមជាមួយនឹងការធ្វើចលនាតាម
អ្នកនឹងចាំបាច់ត្រូវបំបែកពាក្យទៅជាព្យាង្គមួយៗ។
ឧទាហរណ៍ដូចខាងក្រោម
៖ “Good (មួយព្យាង្គ)
Morn-ing (ពីរព្យាង្គ)។
ដូច្នេះពាក្យ
Good = រលកសំឡេងមួយ
និង Morning = រលកសំឡេងពីរ។
ពាក្យមួយចំនួនមានភាពច្បាស់នៅក្នុងសតិរបស់អ្នកជាងពាក្យដទៃទៀតដែលត្រូវធ្វើចលនាតាម
ហេតុនេះហើយប្រសិនបើមានការលំបាកជាមួយនឹងពាក្យមួយ
ត្រូវប្ដូរវាជាមួយនឹងពាក្យផ្សេងដែលងាយស្រួលជាង
ដែលមានភាពច្បាស់លាស់នៅក្នុងសតិរបស់អ្នក
ដែលមានន័យដូចគ្នា។
សំឡេងធម្មតាដែលត្រូវធ្វើជាមួយ
មានដូចជា សំឡេងចរាចរ
ម៉ូទ័រ ខ្យល់បណ្ណែន
ឧបករណ៍តន្រ្ដី
(ណោតភ្លេង និងឧបករណ៍ភ្លេង)។
កុមារដែលប្រើប្រាស់ក្ដារជិះស្គី
និងស្បែកជើងស្គីទាំងអស់ចេញទៅខាងក្រៅដើម្បីធ្វើកិច្ចការនេះ
ជាមួយនឹងសំឡេងកង់របស់វាដែលបង្កើតជាពាក្យផ្សេងៗ។
សម្រឹបជើងនៅលើកម្ទេចថ្ម
សម្រឹបជើងនៅលើព្រិលទឹកកកត្រជាក់ស្រួយ
សំឡេងជិះស្គីលើព្រិលដែលបង្កើតឡើងនៅពេលបត់នៅលើព្រិលដែលហាប់រឹង
ការទាត់បាល់កីឡាគ្រប់ប្រភេទ
និងសម្រឹបជើងពេលពាក់ស្បែកជើងបាតរឹងដើរនៅលើផ្ទៃរឹងក៏ជាសំឡេងឥតខ្ចោះផងដែរសម្រាប់ធ្វើចលនាតាម។
ការដើរលើឆ្នេរខ្សាប់ជាមួយនឹងជើងរបស់អ្នកឈូសខ្សាច់តាមឆ្នេររហូតដែលបង្កើតបានជាសំឡេងខ្ចាយខ្សាច់ឡើងលើ
គឺធ្វើឲ្យមានភាពសប្បាយ
និងងាយស្រួលធ្វើជាមួយនឹងទូរវេទសំឡេង។
សូមយើងរួមបញ្ចូលខ្យល់ទៅក្នុងក្រុមសំឡេងទាំងនេះសម្រាប់ទូរវេទផងដែរ។
នៅថ្ងៃដែលមានខ្យល់ខ្លាំង
មនុស្សម្នាក់អាចប្រើប្រាស់មួករបស់គាត់ដើម្បីបង្កើតជាពាក្យដែលធ្វើចលនាតាមទូរវេទសំឡេងជាមួយនឹងកម្លាំងខ្យល់ពីមធ្យមទៅខ្លាំងផ្លាតចេញពីមួករបស់គេ។
ទូរវេទជាមួយនឹងសំឡេងខ្យល់ផ្លាតចេញពីមុខ
ត្រចៀក ឬ មួករបស់អ្នក
កំពុងធ្វើឲ្យមានអារម្មណ៍ធូរស្រាល
ហើយជួនកាលបង្កើតបានជាសំឡេងភ្ញាក់ផ្អើលបន្តិតបន្តួច និងសប្បាយចិត្តនឹងធ្វើវា។
ដើម្បីចាប់ផ្ដើមថ្ងៃរបស់អ្នក អ្នកអាចបន្ថែមពាក្យជំរុញទៅដល់ទូវេទសំឡេង ដូចជា
“ឈ្នះថ្ងៃនេះ”
នៅពេលដែលអ្នកកំពុងជួតសម្ងួតខ្លួនដោយកន្សែង ឬ សិតសក់របស់អ្នកក្រោយពេលងួតទឹកពេលព្រឹករួច។ ខ្ញុំប្រើកន្សែងជួតសម្ងួតសក់របស់ខ្ញុំក្រោយពេលងួតទឹករួចម្ដងៗ
នៅពេលនោះខ្ញុំនិយាយដដែលៗថា "ឈ្នះថ្ងៃនេះ"
ជាមួយនឹងសំឡេង
និងការប៉ះរបស់កន្សែងនោះ។ ការជួតសម្ងួតសក់របស់អ្នកដោយកន្សែងបែបនេះ និងសំឡេងច្រោកៗ ជួយអ្នកឲ្យផ្ដោតការយកចិត្តទុកដាក់ និងជំរុញអ្នកឲ្យចូលទៅក្នុងថ្ងៃមួយដែលមានផលិតភាពយ៉ាងល្អ។ នេះជារឿងល្អសាមញ្ញមួយសម្រាប់ចិត្តសាស្រ្ដរបស់មនុស្ស។
កុមារដែលទាត់បាល់ជ័រឡើងលើអាចញែកព្យាង្គនៃពាក្យ
ឬ ប្រកបសរសេរពាក្យមួយអក្សរម្ដងក្នុងពេលមួយ
ដូចជា C-A-T ទៅក្នុងសំឡេងបាល់នៅពេលវាធ្លាក់នៅលើដីវិញ។ ការទាត់បាល់ឡើង
និងការបញ្ចូលទូរវេទសំឡេង គឺងាយស្រួលធ្វើខ្លាំងណាស់ ហើយមានភាពរីករាយយ៉ាងខ្លាំងសម្រាប់កុមារ។ ការទាត់បាល់ឡើងនេះ
គឺជាមធ្យោបាយល្អឥតខ្ចោះមួយសម្រាប់មនុស្សពេញវ័យធ្វើការណែនាំដល់កុមារក្នុងការប្រកបសរសេរពាក្យផ្សេងៗ
ឬ សូត្រ A-B-C
នៅក្នុងពេលលេង។
កុមារតូចៗមួយចំនួនមានភាពរពឹសខ្លាំង
ហើយអាចទទួលបានប្រយោជន៍ឥតខ្ចោះពីទូរវេទនៃការទាត់បាល់នេះ
និងការប្រកបសរសេរពាក្យ ឬ អាចជាមួយនឹងពាក្យដែលប្រកបសរសេរតាមទូរវេទនិយាយតាមជើងធ្វើចលនា។
សំឡេងបាល់ជ័រកៅស៊ូបោកទៅលើផ្ទៃរឹងធ្វើឲ្យទូរវេទបាល់ដែលទាត់នេះ
មានភាពងាយស្រួលជាងមុនក្នុងការបញ្ជូនទូរវេទជាងការនិយាយតាមជើងដែលត្រូវបានបរិយាយនៅក្នុងជំពូកខាងក្រោមនេះ។
Copyright 1999, 2000,
2004 Thomas Wayne Colby